ឪពុកនៃការកុហក
អារក្សសាតាំងបានចាប់ផ្តើមនាំមនុស្សជាតិឲ្យវង្វេង តាំងពីពេលដែលវាបានល្បួងអ័ដាំម និងនាងអេវ៉ា ឲ្យមានគំនិតទាស់ប្រឆាំងនឹងព្រះ ។ វាបានទទួលជោគជ័យ ដោយការនិយាយកុហក់ពួកគេអំពីព្រះ ហើយពួកគេក៏បានធ្លាក់ចូលក្នុងអំពើបាប ។ ពេលនោះ វាបានកុហក់ពួកគេ អំពីសេចក្តីល្អរបស់ព្រះ ព្រះបន្ទូល និងបំណងព្រះទ័យព្រះ(លោកុប្បត្តិ ៣:១-៦)។
សព្វថ្ងៃនេះ សាតាំងនៅតែប្រើឧបាយកលនេះដដែល ។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា “កាលណាសាតាំងពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្តីនោះឯង”(យ៉ូហាន ៨:៤៤)។ ដូចនេះ យើងមិនគួរភ្ញាក់ផ្អើលឡើយ នៅពេលដែលមានបញ្ហារំខានដល់ជីវិតរបស់យើង ឳពុកនៃសេចក្តីកុហក តែងខ្សឹបដាក់ត្រចៀកយើង ហើយមិនយូរប៉ុន្មាន យើងក៏ចាប់ផ្តើមសង្ស័យអំពីសេចក្តីល្អរបស់ព្រះ ។ ពេលដែលទ្រង់បង្គាប់ឲ្យយើងធ្វើតាមរាជបញ្ជារបស់ទ្រង់ នោះយើងក៏ឆ្ងល់ ថាតើព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីពិតឬទេ ។ ឧទាហរណ៍ ពេលដែលព្រះយេស៊ូវមានបន្ទូលថា “កុំឲ្យប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយចោរទំលុះប្លន់នោះឡើយ”(ម៉ាថាយ ៦:១៩) សាតាំងក៏ប្រាប់យើងថា យើងអាចរស់នៅ បានល្អប្រសើរបាន ទាល់តែមានទ្រព្យសម្បត្តិបង្គរទុកនៅក្នុងផែនដីនេះ ។ គំនិតនេះក៏បាននាំឲ្យយើងសង្ស័យអំពីបំណងព្រះទ័យដ៏ល្អរបស់ព្រះ ។
បញ្ហារបស់យើង គឺស្ថិតនៅត្រង់ថា យើងជឿការភូតកុហករបស់សាតាំងដូចអ័ដាំម និងនាងអេវ៉ាដែរ ។ ពេលដែលយើងជឿលើការភូតកុហក់របស់វា នោះការស្មោះត្រង់ដែលយើងមានចំពោះព្រះ ក៏មានការថយចុះផងដែរ…
ទីតាំង ទីតាំង ទីតាំង
សព្វថ្ងៃនេះ ការទិញ និងការលក់អចលនទ្រព្យ គឺជាមុខជំនួញដ៏ពិបាក ដែលទៀមទាឲ្យមានការយល់ដឹង និងប្រុងប្រយ័ត្ន ។ តម្លៃផ្ទះបានធ្លាក់ចុះ ក្នុងល្បឿនដ៏គួរឲ្យចាប់អារម្មណ៍ ហើយបើសិនជាអ្នកចង់លក់អចលនទ្រព្យ នោះអ្នកនឹងជួបការលំបាកកាន់តែខ្លាំង ។ ដូចនេះ នៅក្នុងទីផ្សាអចលនទ្រព្យ យើងនៅតែចាំបាច់ត្រូវរំឭកខ្លួនឯង អំពីពាក្យចាស់មួយដែលពោលថា “នៅក្នុងការលក់ដូរអចលនទ្រព្យ យើងចាំបាច់ត្រូវដឹងអំពីចំណុចសំខាន់បំផុតបីយ៉ាងគឺ ទីតាំង ទីតាំង និងទីតាំង”។
ក្នុងការរស់នៅថ្វាយព្រះយេស៊ូវ យើងក៏ចាំបាច់ត្រូវដឹងអំពីទីតាំងផងដែរ ។ ការដឹងអំពីទីតាំងខាងវិញ្ញាណរបស់យើង គឺពិតជាសំខាន់ណាស់ បើសិនជាយើងត្រូវមានជ័យជម្នះ នៅក្នុងការធ្វើដំណើរ កាត់តាមទឹកដីដែលមានតម្លៃថោកក្រៃលែង នៅក្នុងលោកិយនេះ ។ សាវ័កប៉ុលបានរំឭកយើងថា យើងមានទីតាំងថ្មីមួយ នៅក្នុងព្រះគ្រីស្ទ បន្ទាប់ពីយើងត្រូវបានប្រោសឲ្យរួចពី “អំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់”(កូល៉ុស ១:១៣)។ ការដឹងថា យើងបានផ្លាស់ប្តូរទីតាំងខាងវិញ្ញាណ ចូលក្នុងនគរនៃព្រះយេស៊ូវ ដោយព្រះគុណទ្រង់ គឺពិតជាមានអត្ថប្រយោជន៍ណាស់ ។ សព្វថ្ងៃនេះ ព្រះយេស៊ូវទ្រង់គ្រងរាជ្យជាស្តេច នៅក្នុងចិត្ត និងគំនិតយើង ហើយយើងគឺជារាស្រ្តរបស់ទ្រង់ ដែលបានដឹងគុណទ្រង់ ។ យើងត្រូវធ្វើតាមបំណងព្រះទ័យទ្រង់ និងប្រព្រឹត្តតាមផ្លូវរបស់ទ្រង់ ។ ហើយយើងត្រូវធ្វើការសម្រេចចិត្តថា យើងនឹងស្មោះត្រង់ចំពោះទ្រង់ ។
ទ្រង់បានប្រោសឲ្យយើងរួចពីសេចក្តីងងឹតហើយ ដូចនេះ ពេលដែលសេចក្តីល្បួង…
គ្រីស្ទបរិស័ទគំនរផេះ
មានមនុស្សម្នាក់សួរខ្ញុំថា គាត់នឹងបានដូចជាព្រះយេស៊ូវ នៅពេលគាត់បានទៅនៅនគរស្ថានសួគ៌(១យ៉ូហាន ៣:១-៣)ដូចនេះ តើហេតុអ្វីបានជាគាត់គួរតែមានលក្ខណៈដូចទ្រង់ នៅពេលឥឡូវនេះ? នេះគឺជាសំណួរដ៏ល្អណាស់! ជាពិសេស នៅពេលយើងដឹងថា ការបន្តមានលក្ខណៈផ្ទាល់ខ្លួន ជាកិច្ចការដែលងាយស្រួលជាងធ្វើជាងនោះ ។
ជាការពិតណាស់ យើងចាំបាច់ត្រូវមានលក្ខណៈដូចទ្រង់ ដោយសារមូលហេតុមួយចំនួន ប៉ុន្តែ មានមូលហេតុមួយដែលសំខាន់បំផុត ។ នៅពេលយើងបានទៅឈរនៅចំពោះទ្រង់ យើងនឹងត្រូវរៀបរាប់ ថាតើយើងបានរស់នៅតាមបំណងព្រះហឫទ័យទ្រង់ឬក៏អត់ ។ ឬយើងត្រូវសារភាព (ដូចដែលសាវ័កប៉ុលបានបង្រៀនយើង) ថាតើយើងបានយក “មាស ប្រាក់ ត្បូង ឈើ ស្បូវ ឬស្លឹក” ដើម្បីនឹងធ្វើពីលើជើងជញ្ជាំងនោះឬទេ(១កូរិនថូស ៣:១២-១៣)។
កិច្ចការដ៏មានប្រយោជន៍ ដែលយើងធ្វើសម្រាប់នគររបស់ទ្រង់ ដូចជា ការរួមចំណែក នៅក្នុងការពង្រឹងពួកជំនុំរបស់ទ្រង់ ការបម្រើអ្នកក្រីក្រ និងជនទុរគត និងការលើកស្ទួយសេចក្តីសុចរិត និងយុត្តិធម៌ ដូចដែលទ្រង់បានធ្វើដែរ ។ ការទាំងនេះគឺមិនខុសពីការសាងសង់ ដោយប្រើសម្ភារៈដ៏ចាំបាច់ ដែលនឹងអាចធន់នឹងភ្លើងនៃការជំនុំជម្រះរបស់ទ្រង់បាន ។ ផ្ទុយទៅវិញ ការសាងសង់ ដោយប្រើគ្រឿង ដែលឆ្លុះបញ្ចាំងពីផ្លូវខុសរបស់យើង និងការរស់នៅ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងបំពេញសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម នឹងមិនអាចធន់នឹងភ្លើងនៃសិរីល្អទ្រង់បានឡើយ ពេលគឺនឹងត្រូវឆេះសុះទៅជាគំនរផេះ ។
ខ្ញុំមិនដឹងថា អ្នកកំពុងធ្វើការសាងសង់…
ការធានាដ៏មានពរ
ពេលខ្ញុំកំពុងជជែកគ្នា ជាមួយសុភាពបុរសម្នាក់ ដែលភិរិយារបស់គាត់បានស្លាប់ គាត់បានចែកចាយប្រាប់ខ្ញុំថា មិត្តភ័ក្ររបស់គាត់ម្នាក់បាននិយាយមកកាន់គាត់ថា “ខ្ញុំសូមជួយរំលែកទុក្ខ ចំពោះការបាត់បង់ភរិយារបស់អ្នក”។ គាត់ឆ្លើយថា “អូ ខ្ញុំមិនបានបាត់បង់គាត់ទេ ។ ខ្ញុំដឹងច្បាស់ ថាគាត់នៅទីណា”។
អ្នកខ្លះប្រហែលជាយល់ថា ការឆ្លើយតបដូចនេះ ហាក់ដូចជាក្លាហាន ឬថែមទាំងខ្វះការគួរសម ។ ដោយសារមានទ្រឹស្តីជាច្រើន បានចែងអំពីការអ្វីដែលកើតឡើង បន្ទាប់ពីការស្លាប់របស់មនុស្ស នោះគេអាចឆ្ងល់ ថាតើធ្វើដូចម្តេចឲ្យយើង អាចដឹងច្បាស់ ថាអ្នកជាទីស្រឡាញ់របស់យើងទៅទីណា បន្ទាប់ពីពួកគេស្លាប់ ឬតើយើងនឹងទៅទីណា បន្ទាប់ពីយើងស្លាប់ ។
ប៉ុន្តែ ត្រង់ចំណុចនេះ អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ត្រូវមានទំនុកចិត្ត ។ ព្រះបន្ទូលព្រះបានផ្តល់ការធានាដល់យើងថា នៅពេលយើងស្លាប់ យើងនឹងបានទៅនៅជាមួយព្រះអម្ចាស់នៃយើងភ្លាម(២កូរិនថូស ៥:៨)។ សូមអរព្រះគុណទ្រង់ ព្រោះនេះមិនគ្រាន់តែជាក្តីប្រាថ្នារបស់យើងប៉ុណ្ណោះឡើយ ។ ការធានានេះ គឺមានប្រភពនៅក្នុងប្រវត្តិដ៏ពិតនៃព្រះយេស៊ូវ ដែលបានយាងមក ហើយបានសុគត ដើម្បីលប់ចោលទោសនៃអំពើបាបរបស់យើង ដើម្បីឲ្យយើងទទួលជីវិតអស់កល្បជានិច្ច(រ៉ូម ៦:២៣)។ បន្ទាប់មក ទ្រង់បានបង្ហាញឲ្យយើងដឹងថា បន្ទាប់ពីយើងស្លាប់ទៅ យើងនឹងរស់ឡើងវិញ ព្រោះទ្រង់បានយាងចេញពីផ្នូររបស់ទ្រង់ ហើយបានយាងឡើងទៅនគរស្ថានសួគ៌វិញ គឺយាងទៅកន្លែងដែលយើងនឹងបានទៅ តាមការសន្យារបស់ទ្រង់ ។ ទ្រង់កំពុងរៀបចំកន្លែងសម្រាប់យើង(យ៉ូហាន ១៤:២)។
ដូចនេះ…
ពិភពសត្វស្រម៉ោច
ក្នុងនាមខ្ញុំជានាយកនៃសកលវិទ្យាល័យ ថ្ងៃចែកសញ្ញាប័ត្រ គឺស្ថិតក្នុងចំណោមថ្ងៃដែលពិសេសបំផុត ។ ថ្ងៃមួយ នៅពេលខ្ញុំកំពុងដើរទៅកាន់ពិធីចែកសញ្ញាប័ត្រ ខ្ញុំមានចិត្តរំភើបរីករាយ នៅពេលខ្ញុំគិតថា និស្សិតដែលបានបញ្ចប់ការសិក្សា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចេញទៅក្នុងលោកិយ ដោយអំណាចបំផ្លាស់បំប្រែ នៃនគររបស់ព្រះគ្រីស្ទ ។ នៅតាមផ្លូវដើរ ខ្ញុំបានកត់សំគាល់ពួកសត្វស្រម៉ោចដ៏ឧស្សាហ៍ព្យាយាម កំពុងរវល់វាទៅមក ដើម្បីបំពេញកិច្ចការជាប្រចាំថ្ងៃរបស់ខ្លួន ។ ខ្ញុំក៏គិតថា សត្វស្រម៉ោចទាំងនោះ មានកិច្ចការដែលសំខាន់ជាងការធ្វើសំបុក នៅក្នុងពំនូកខ្សាច់នោះទៅទៀត ។
យើងងាយនឹងវង្វេងនៅក្នុងពិភពនៃសត្វស្រម៉ោច ពោលគឺនៅពេលដែលយើងមានការរវល់យ៉ាងខ្លាំង នឹងកិច្ចការប្រចាំថ្ងៃរបស់ខ្លួន នាំឲ្យខកខានមិនបានអរសប្បាយនឹងទិដ្ឋភាពដ៏ធំជាង នៃកិច្ចការដែលព្រះទ្រង់កំពុងធ្វើនៅទូទាំងពិភពលោក ។ ខ្ញុំបានទទួលដំណឹងថា ការងារនៃព្រះវិញ្ញាណ កំពុងមានភាពផុសផលនៅទូទាំងតំបន់អាមេរិកខាងត្បូង ។ ក្នុងមួយថ្ងៃៗ មានមនុស្សរាប់ពាន់នាក់ទទួលជឿព្រះ នៅទ្វីបអាហ្រិក ។ គ្រីស្ទបរិស័ទដែលគេបៀតបៀន កំពុងមានការរីកលូតលាស់ ហើយតំបន់អាស៊ីកំពុងមានការកក្រើក ដោយសារចលនាដំណឹងល្អ ! តើដំណឹងទាំងនេះ បានដក់ជាប់នៅក្នុងចិត្តអ្នក ក្នុងការអធិស្ឋានរបស់អ្នក និងក្នុងការចាយវាយរបស់អ្នកឬទេ?
ពេលខ្ញុំគិតអំពីការមានទម្លាប់ផ្តោត ទៅលើការដែលមិនសូវសំខាន់ ខ្ញុំក៏បាននឹកចាំអំពីការដែល សាវ័កប៉ុលធ្វើរបាយការណ៍ថា “អ្នកដេម៉ាសបានលះចោលខ្ញុំហើយ ដោយគាត់ស្រឡាញ់លោកីយ៍នេះ”(២ធីម៉ូថេ ៤:១០)។ ខ្ញុំឆ្ងល់ ថាតើលោកដេម៉ាស បានស្តាយក្រោយ ចំពោះការដែលខ្លួនបានបោះបង់ចោលដំណឹងល្អ ដើម្បីពំនូកខ្សាច់នៃលោកិយឬទេ?
សូមយើងចាកចេញពីពិភពនៃសត្វស្រម៉ោច…
បញ្ជីនៃឧបស័គ្គ
ការរកកំហុសអ្នកដទៃ ជាទម្លាប់ពីអតីតកាលដ៏ពេញនិយម ហើយគួរឲ្យស្តាយណាស់ ដែលមនុស្សជាច្រើនងាយនឹងប្រឡូកនៅក្នុងការនេះដែរ ។ ការផ្តោតទៅលើកំហុសរបស់អ្នកដទៃ គឺជាវិធីដ៏អស្ចារ្យ ដែលធ្វើឲ្យយើងមានអារម្មណ៍ថា ខ្លួនឯងមានភាពល្អប្រសើរជាងមុន ។ ប៉ុន្តែ នោះមិនមែនជាវិធីដ៏ត្រឹមត្រូវទេ ។ ការខំគេចចេញពីកំហុស ដែលយើងត្រូវដោះស្រាយ នៅក្នុងជីវិតរបស់យើង គឺមិនគ្រាន់តែជាឧបស័គ្គ នៃការរីកលូតលាស់ខាងវិញ្ញាណរបស់យើងប៉ុណ្ណោះឡើយ ប៉ុន្តែ ថែមទាំងរារាំងមិនឲ្យព្រះធ្វើការរបស់ទ្រង់ តាមរយៈយើងផងដែរ ។ ប្រសិទ្ធិភាពនៃកិច្ចការ ដែលទ្រង់ធ្វើតាមរយៈជីវិតយើង គឺត្រូវបានធ្វើឲ្យកាន់តែប្រសើរឡើង ឬត្រូវបានរារាំង ដោយរបៀបនៃការរស់នៅរបស់យើង ។
ហេតុដូចនេះហើយ បានជាសាវ័កប៉ុល បានខិតខំជៀសវាង “ការបង្អាក់បង្អន់ចិត្តដល់អ្នកណាក្នុងកិច្ចការណាមួយ”(២កូរិនថូស ៦:៣)។ សម្រាប់គាត់ គ្មានអ្វីដែលសំខាន់ជាងការធ្វើឲ្យខ្លួនឯងមានប្រយោជន៍សម្រាប់ព្រះគ្រីស្ទ ដោយជួយដល់ជីវិតអ្នកដទៃ ។ គាត់នៅតែអាចធ្វើឲ្យខ្លួនមានប្រយោជន៍ ទោះជាមានអ្វីមកបង្អាក់ក៏ដោយ ។
បើសិនជាអ្នកចង់ក្លាយជាគ្រីស្ទបរិស័ទដ៏ពិត ហើយមានប្រយោជន៍សម្រាប់ព្រះ នោះសូមគិតអំពីបញ្ជីនៃឧបស័គ្គចុះ ។ ជួនកាល ឧបស័គ្គគឺជាអ្វី ដែលមានភាពត្រឹមត្រូវនៅក្នុងបរិបទណាមួយ តែមិនត្រឹមត្រូវនៅក្នុងបរិបទផ្សេងទៀតឡើយ ។ ទោះជាយ៉ាងណាក៏ដោយ អំពើបាបគឺពិតជាការបង្អាក់ដល់អ្នកដទៃ ។ ការនិយាយដើម ការនិយាយបង្ខូច អំណួត ភាពល្វីងជូរចត់ ភាពលោភលន់ ការបំពាន ការបញ្ចេញកំហឹង ភាពអាត្មានិយម…
ចូរប្រើព្រះបន្ទូល ដើម្បីវាយបកទៅសាតាំងវិញ
ក្នុងដើមដំបូងនៃព្រះរាជកិច្ចនៃព្រះយេស៊ូវ អ្វីៗគ្រប់យ៉ាងមានការចាប់ផ្តើមយ៉ាងល្អប្រសើរ ។ ក្នុងព្រះគម្ពីរ ម៉ាថាយ ជំពូក ៣ ទ្រង់បានទទួលបុណ្យជ្រមុជទឹក ហើយបានទទួលព្រះបន្ទូលបញ្ជាក់ពីព្រះរវបិតាទ្រង់ថា “នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់(ខ.១៧)។” បន្ទាប់មក ទ្រង់ជួបការលំបាកកាន់តែខ្លាំងឡើងៗ ។
បន្ទាប់ពីនោះ ទ្រង់ក៏បានជួបសេចក្តីល្បួង នៅក្នុងវាលរហោស្ថាន ដែលមិនបានកើតឡើងដោយចៃដន្យឡើយ ។ ព្រះវិញ្ញាណបរិសុទ្ធបាននាំទ្រង់ ទៅជួបប្រទះនឹងការប្រឈមមុខគ្នារវាងអំណាចនៃនគរស្ថានសួគ៌ និងស្ថាននរក ។ ជាការប្រសើរណាស់ ដែលជ័យជន្នះដែលព្រះយេស៊ូវទ្រង់មាន នៅពេលជួបសេចក្តីល្បួង បានផ្តល់នូវគំរូដ៏អស្ចារ្យ សម្រាប់ឲ្យយើងយកតម្រាប់តាម នៅពេលយើងដឹងថា ខ្លួនកំពុងស្ថិតនៅក្នុងវាលរហោស្ថាន នៃការល្បួងដ៏គ្រោះថ្នាក់របស់សាតាំង ។
សូមកត់សំគាល់ថា មេល្បួង បានបញ្ឆោតព្រះយេស៊ូវ នៅពេលទ្រង់កំពុងអស់កម្លាំង និងឃ្លាន។ សាតាំងក៏ប្រើវិធីសាស្រ្តនេះ ដើម្បីល្បួងយើងផងដែរ ។ គឺវារង់ចាំពេលដែលយើងងាយនឹងរងគ្រោះ ដើម្បីលួងលោមយើង ដោយប្រើនុយ ដែលបញ្ឆោតឲ្យយើងប្រើផ្លូវកាត់ ដើម្បីឲ្យឆាប់មានភាពធូរស្បើយ និងមានឱកាសធ្វើឲ្យខ្លួនមានភាពរីកចម្រើន ។ នៅពេលយើងជួបនឹងបញ្ហាដូចនេះ យើងចាំបាច់ត្រូវយកគំរូតាមព្រះយេស៊ូវ ដោយប្រើព្រះគម្ពីរ ដើម្បីវាយបកទៅសាតាំងវិញ ! ព្រះយេស៊ូវទ្រង់ឆ្លើយតបចំពោះសេចក្តីល្បួង ដោយដកស្រង់បទគម្ពីរ ដែលចែងថា “មនុស្សមិនមែនរស់ ដោយសារតែនំបុ័ង ប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ”(ម៉ាថាយ…
ការសប្បាយជារបស់ខ្ញុំ
ខ្ញុំតែងតែទន្ទឹងរង់ចាំរដូវក្តៅ។ កំដៅសូរ្យសែងដែលកក់ក្តៅ ឈ្នេរសុទ្រ និងការអាំងសាច់ញ៉ាំ ជាការសប្បាយដែលនាំមកនូវអំណរ បន្ទាប់ពីរដូវត្រជាក់ដ៏យូរ។ ទៅះបីជាយ៉ាងណា ការស្វែងរកការសប្បាយមិនមែនតាមរដូវ។ តើយើងមិនមានអំណរនឹងអាហារល្អ ការជាប់នឹងសន្ទនា ភ្លើងឆេះសូរប្រឹបៗមួយ? ចំណង់ដែលចងសប្បាយមិនខុសទេ។
ព្រះជាម្ចាស់បង្កើតយើងសំរាប់វា។ លោកប៉ុលបានរំលឹកយើងថា ព្រះជាម្ចាស់ឱ្យយើងបានអរសប្បាយ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ(១ធីម៉ូថេ៦:១៧)។ អត្ថបទគម្ពីរផ្សេងទៀត ស្វាគមន៍យើងឱ្យសប្បាយ ដោយល្អនូវអាហារ មិត្តភ័ក្ត និងភាពស្និទ្ធស្នាលនៃទំនាក់ទំនងអាពាហ៍ពិពាហ៍។ ប៉ុន្តែ បើគិតថាយើងអាចរកការសប្បាយដែលស្ថិតស្ថេរពីមនុស្ស និងវត្ថុគឺដេញតាមភាពទទេបំផុត។ ការសប្បាយបំផុត គឹមិនអាចរកបានក្នុងការរំភើបរយៈពេលខ្លីដែលលោកិយផ្តល់ឱ្យ ប៉ុន្តែ ជាជាងរកក្នុងអំណររយៈពេលយូរ ពីភាពស្និទ្ធស្នាលដ៏ជ្រាលជ្រៅជាមួយព្រះជាម្ចាស់។
ស្តេចសាឡូម៉ូនរៀនពីរបៀបពិបាកនេះ។ “យើងមិនបានហាមឃាត់ចិត្ត មិនឱ្យមានសេចក្តីអំណរណាមួយទេ” ទ្រង់សារភាព(សាស្តា ២:១០)។ ប៉ុន្តែ បន្ទាប់ពីការស្វែងរកការសប្បាយហួសប្រមាណរបស់ទ្រង់ហើយ ទ្រង់បានសរុបមកថាៈ “នោះហើយមើល សុទ្ធតែឥតប្រយោជន៍ ហើយអសារឥតការទទេ ឥតមានផលប្រយោជន៍អ្វីនៅក្រោមថ្ងៃឡើយ ”(ខ.១១)។ វាមិនមែនជាចម្ងល់សោះ ពេលទ្រង់ព្រមានថា “ឯអ្នកណា ដែលចូលចិត្តតែនឹងការលេងសប្បាយ នោះនឹងត្រូវជាមនុស្សទាល់ក្រទៅ”(សុភាសិត ២១:១៧)។ អ្វីដែលយើងពិតជាកំពុងរកនោះ គឺសំរាប់ពេញចិត្តក្នុងការបំពេញ និងលូតលាស់ខាងឯទំនាក់ទំនងជាមួយព្រះយេស៊ូវ។ ចូរតាមកិតៗនឹងទ្រង់ហើយភ្លក់ការរីករាយទ្រង់! —Joe Stowell
កត្តាដែលធ្វើឲ្យភ័យខ្លាច
ប្រសិនបើអ្នកជាអ្នកគាំទ្រហ្សែកស្ពៀរ(Shakespeare) អ្នកដឹងថា តួឯករបស់គាត់តែងតែមានគុណវិបត្តិដែលធ្ងន់ធ្ងរ។ វាធ្វើឱ្យរឿងល្អមើល ហើយបង្រៀននូវមេរៀនសំខាន់ខ្លះ។ ដូចគ្នាវាពិតសំរាប់វិរបុរសក្នុងគម្ពីរ អាប្រាហាំ។ គុណវិបត្តិរបស់គាត់? ការភ័យខ្លាច។ ពីរដងដែលអាប្រាហាំបង្អោនទៅតាមការភ័យខ្លាចថា អ្នកគ្រប់គ្រងនឹងសំលាប់កាត់ហើយយកប្រពន្ធគាត់(លោកុប្បបត្តិ១២:១១-២០ ២០:២-១៣)។ ការភ័យខ្លាច ព្រោះជីវិតគាត់ គាត់បានបញ្ឆោតទាំងផារ៉ោន និងស្តេចអាប៊ីម៉ាលេក ដោយនិយាយថា “នាងជាប្អូនស្រីខ្ញុំ” ក្នុងការស្វាគមន៍សំខាន់ឱ្យស្តេចយកនាងសារ៉ាចូលក្នុងទីកន្លែងស្នំ(២០:២)។ ដោយការខ្លាចកំណត់សកម្មភាព គាត់បានដាក់ខ្លួនផ្សងគ្រោះថ្នាក់ពីផែនការព្រះ ដែលថា តាមរយៈគាត់ និងសារ៉ា នឹងមានជាតិសាសន៍ដ៏ធំកើតមាន(១២:១-៣)។ ប៉ុន្តែ មុនយើងវិនិច្ឆ័យអាប្រាហាំ យើងគួរសួរខ្លួនយើងសំណួរខ្លះ។ ពេលខ្លាចបាត់បង់ការងារ តើយើងសំរបតាមភាពសុចរិតយើងទេ? ដោយខ្លាចគេឃើញរស់បែបចាស់ តើយើងនឹងដាក់តំលៃយើងចោលចេញទេ? ដោយខ្លាចគេចំអក ឬយល់ច្រឡំ តើយើងនឹងព្រងើយការផ្សាយដំណឹងល្អ និងធ្វើឱ្យភាពអស់កល្បរបស់អ្នកនោះ មានគ្រោះថ្នាក់? មានតែការមួយដែលយកឈ្នះការភ័យខ្លាចយើង គឺជំនឿដែលតស៊ូក្នុងព្រះវត្តមាន ការការពារ អំណាច និងការសន្យា ព្រះជាម្ចាស់។ បើការភ័យខ្លាច យើងធ្វើឱ្យផែនការព្រះសំរាប់យើងមានភាពគ្រោះថ្នាក់ ចូរចងចាំថា ទ្រង់នឹងមិនដែលសុំអ្នកដែលទ្រង់មិនអាចបញ្ចប់បាននោះទេ ទោះបីវាទាមទារអន្តរាគមន៍អស្ចារ្យពីខាងទ្រង់ក៏ដោយ។ —Joe Stowell
បញ្ហានៅខាងមុខ
ដោយមិនអាចចៀសវាងបាន បញ្ហានឹងចូលទន្ទ្រានជីវិតយើងៈ លទ្ធផលមិនល្អពីតេស្តនៅមន្តីរពេទ្យ ការក្បត់ពីមិត្តភក្តិ ដែលទុកចិត្តកូនដែលបដិសេធយើង ឬប្តីប្រពន្ធដែលចាកចោលយើង។ បញ្ជីនៃ បញ្ហាមានវែង ប៉ុន្តែ មានតែជំរើសពីរគត់ ចំណេះនេះមុខដោយខ្លួនយើង ឬបែរទៅព្រះ។ ការហោះហើរតែម្នាក់ឯងទៅជួបនឹងបញ្ហាមិនមែនជាគំនិតល្អទេ។ វាអាចនាំទៅរបៀបអាកប្បកិរិយាអាក្រក់ ស្តីបន្ទោសដល់ព្រះ និងថយក្រោយទៅបរាជ័យ។
ដូចជាជនជាតិអ៊ីស្រាអែលដែរ យើងវិលវល់គ្មានកំណត់និងអស់សង្ឃឹម (ជនគណនា ១៤:១-៤)។ ពេលអ្នកយកការណ៍ភាគច្រើន មនុស្សមាឌធំដ៏គួរឲ្យភ័យ និងគ្រោះថ្នាក់នៅខាងមុខ គេបានសព្វនាម “យើង” ៧ដង ដោយគ្មានសំដៅទៅឯព្រះអម្ចាស់ (១៣:៣១-៣៣)។ ពួកអ៊ីស្រាអែលនៅលើចុងស្រួចនៃព្រះពរដ៏បំផុត ដែលព្រះទ្រង់សន្យាដល់គេ។ ពួកគេជាសាក្សីនូវការអស្ចារ្យ នៅអេស៊ីប ហើយជើងគេដើរលើដីគោក នៅបាតសមុទ្រក្រហម ក្នុងជ័យជំនះដែលគួរឲ្យខ្លាច។
ភាពស្មោះត្រង់របស់ព្រះបានកា្លយជាភស្តុតាងដ៏គួរអស្ចារ្យ។ ឱការចងចាំដ៏ខ្លីអើយ! ឱភាពមិនស្មោះត្រង់ដ៏គួរខកចិត្តអើយ! សោកស្តាយ ពួកគេបានបែរខ្នងឲ្យព្រះ និងទុកព្រះពរទ្រង់ដោយឡែក។ ផ្ទុយទៅវិញ កាលែប និងយ៉ូស្វេ រើសយកបែរទៅឯព្រះអម្ចាស់ ដោយទំនុកចិត្តៈ ព្រះយេហូវ៉ាក៏គង់នៅខាងយើង(១៤:៩) នៅពេលមនុស្សមាឌធំអ្នកបង្ហាញខ្លួន តើអ្នកធ្វើអ្វី? —Joe Stowell